ស្វែងយលអំពីពាក្យ "អវតារ" និងមូលហេតុដែលនាំអោយកើតមានអវតាររបស់ព្រះវិស្ណុ
ពាក្យថា អវតា គឺជាពាក្យសំស្រឹ្កត និងពាក្យបាលី (បាលៃ) ដែលមានន័យថា ការចុះចាកឋានសួគ៌មកចាបក់កំណើត ឬបែកភាគនៅលើផែនដី។ នៅក្នុងលទ្ធិព្រហ្មញសាសនា ពាក្យនេះបង្ហាញអំពីការចុះមកចាប់កំណើត ឬបែងភាគនៅលើផែនដីក្នុងជាតិកំណើតផ្សេងៗគ្នាជាច្រើនរបស់ព្រះវិស្ណុ ដែលគេអោយឈ្មោះហៅថា វិស្ណុអវតារ។
នៅក្នុងទេវកថាមួយនៃលទ្ធិព្រហ្មញសាសនា មានសេចក្តីនិទានថា មានគ្រាមួយនោះ ព្រះវិស្ណុបានប្រើប្រាស់កងចក្រទិព្វរបស់ព្រះអង្គ ដើម្បីធ្វើការប្រយុទ្ធ និងបង្រ្កាប ហើយប្រហារយក្សស្រីដ៏កំណាចម្នាក់អោយស្លាប់បាត់បង់ជីវិតទៅ។ ការស្លាប់បាត់បង់ជីវិតរបស់យក្សស្រី (យក្ខិណី) នោះបានធ្វើឲ្យ តាបសភរកៈ ជាកូនយក្សស្រីនោះមានការក្រោធខឹងនឹងព្រះវិស្ណុយ៉ាងខ្លាំង។ ដើម្បីសងសឹកចំពោះព្រះវិស្ណុ តាបសភរកៈ ដែលមានមាត់ទិព្វបានពោលថា ខ្លួននឹងដាក់បណ្តាសាដោយបង្កើតនូវហេតុការណ៍កាចសាហាវផ្សេងៗជាច្រើនលើក ដើម្បីបំផ្លិចបំផ្លាញដល់សេចក្តីសុខរបស់មនុស្សលើផែនដី។ បន្ទាប់ពីទ្រង់ព្រះសណ្តាប់នូវពាក្យទំនាយរបស់ ឥសីមាត់ទិព្វនោះ ហើយព្រះវិស្ណុទ្រង់ក៏មានព្រះទ័យព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់មនុស្សលោកនៅក្នុងថ្ងៃខាងមុខ។ នៅពេលនោះ ព្រះអង្គក៏យាងទៅគាល់ព្រះសិវៈ (ព្រះឥសូរ) នៅឋានកៃលាសដើម្បីស្នើសុំព្រះរាជយោបល់ព្រះអង្គ ក្នុងការបង្រ្កាបនូវអភិនិហារដ៏ញគ្រោះថ្នាក់ដែលកើតឡើង ដោយពាក្យបណ្តាសារបស់ឥសីភរកៈនោះ។
ពេលនោះ ព្រះសិវៈទ្រង់ក៏ព្រះតម្រិះ និងត្រាស់បង្គាប់ឲ្យព្រះវិស្ណុយាងចុះចាកឋានសួគ៌ទៅចាប់កំណើតនៅលើផែនដី រាល់ពេលដែលមានគ្រោះកាចកើតឡើង ដើម្បីធ្វើការបង្រ្កាបរាល់អំពើអាក្រក់ទាំងឡាយដែលបង្ករឡើងដោយទំនាយរបស់ឥសីភរកៈនោះ។
Leave a Comment