តើមូលហេតុអ្វីបានជាធ្វើអោយសម័យអង្គរអន់ថយទៅវិញ?
សម័យអង្គរចាប់ផ្ដើមដុនដាបចាប់ពីសតវត្សរ៍ទី ១៣ មករហូតដល់ការចាកចោលអង្គរនៅពាក់កណ្ដាលសតវត្សទី ១៥។ ការចុះដុនដាបនេះដោយសារមូលហេតុជាច្រើនយ៉ាងដូចជា៖
១. ការធ្លាក់ចុះនៃពិធីទេវរាជ: កាលដើមឡើយពិធីទេវរាជជាពិធីមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ និងជំរុញអោយសម័យអង្គររុងរឿង តែចាប់ពីចុងសតវត្សរ៍ទី ១២ មកពិធីទេវរាជចាប់ផ្ដើមធ្លាក់ចុះអានុភាពរបស់ខ្លួនបន្តិចម្តងៗ ដោយសារមូលហេតុពិធីនេះបានបង្កើតជាលទ្ធិបុគ្គលនិយម។
២. ជម្លោះផ្ទៃក្នុងដែលគេសង្កេតឃើញមានសង្គ្រាមជាហូរហែ រវាងក្រុមរាជវង្សានុវង្ស និងរវាងសាសនា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
៣. ដោយសារការកសាងប្រាសាទធំៗ និងច្រើនហួសហេតុដែលធ្វើឱ្យប្រជាពលរដ្ឋអស់ធនធានយ៉ាងច្រើន ជាហេតុធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែធ្លាក់ចុះបន្តិចម្ដងៗ.
៤. មូលហេតុដែលជាគំនិតចក្រពត្តិនិយមពង្វាតទឹកដី នយោបាយពង្វាតទឹកដីជាការប្រសើរក្នុងដំណាក់កាលដំបូងតែនយោបាយនេះបានជះឥទ្ធិពលអាក្រក់ដល់ខ្លួនវិញ។
៥. ការចុះអន់ថយនៃវិស័យកសិកម្ម ទំនប់បារាយណ៍ត្រូវបានបាត់បង់ គ្មាននភ្លៀងធ្លាក់ជាច្រើនឆ្នាំ ... ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋធ្វើស្រែមិនបាន។
៦. មូលហេតុនៃតម្លៃប្រជាជន ស្លាប់ដោយជំងឺរាតត្បាត ដោយសង្គ្រាម និងត្រូវជនជាតិថៃកៀរជាឈ្លើយសឹក។
៧. មូលហេតុពីខាងក្រៅនៃវត្តមានជនជាតិថៃ ដើមឡើយជនជាតិនេះជាជនជាតិភាគតិចនៅខេត្តយូនណានរបស់ចិន។ តែដោយសារការធ្វើបាបរបស់ជនជាតិម៉ុងហ្គោល ថៃបានធ្វើដំណើរចុះមកក្រោមបង្កើតជាកុលសម្ព័ន្ធ រួចក្លាយជាប្រទេសធ្វើការបះបោរបង្កជាសង្គ្រាមវាយអង្គរ ដែលធ្វើអោយសម័យអង្គរចុះអន់ថយបន្តិចម្ដងៗ.

បើយើងសរុបមកឃើញថា មូលហេតុដែលធ្វើអោយសម័យអង្គរចុះអន់ថយទៅវិញ អាស្រ័យដោយកត្តាខាងក្នុង និងត្តាខាងក្រៅដែលបានអូសទាញប្រទេសខ្មែរយើង ធ្លាក់ចុះរហូតដល់បង្ខំចិត្តត្រូវតែបោះបង់ចោលទីក្រុងអង្គរនាឆ្នាំ ១៩៣១។
ឯកសារយោង: វប្បធម៌ទូទៅដោយលោក ឡាត សង្វាត
ឆ្នាំនៃការចាកចោលអង្គរ មិនមែន1931?
ReplyDelete