តើកត្តាអ្វីខ្លះដែលធ្វើអោយសម័យអង្គររុងរឿង?
សម័យអង្គរអាចចាត់ទុកជាសម័យរុងរឿងបំផុត ហើយកត្តាដែលធ្វើអោយសម័យអង្គររុងរឿងមានច្រើនកត្តាដូចជា៖
១. ពិធីទេវរាជៈ ជាពិធីមួយដែលធ្វើអោយប្រជាជនមានឯករាជ្យជាតិ មានទំនុកចិត្ត និងគោរពចំពោះព្រះមហាក្សត្រ។ ព្រះមហាក្សត្រគឺជាអាទិទេព អាទិទេពគឺជាស្តេច។ រាលបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រ ជាបញ្ជារបស់អាទិទេព។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងកសាងប្រាសាទធំៗបាន។
២. វិស័យយោធាៈ កងទ័ពសម័យអង្គរ ជាកងទ័ពខ្លាំងពូកែ។ ព្រះរាជាជាអ្នកបញ្ជាកងទ័ពដោយផ្ទាល់។ ពេលប្រយុទ្ធជាមួយខ្មាំងសត្រូវ ព្រះមហាក្សត្រចេញប្រយុទ្ធដោយផ្ទាល់ព្រះអង្គ។ ព្រះគូរូដ៏ល្អនេះធ្វើអោយកងទ័ពមានសេចក្តីក្លាហាន និងខ្លាំងពូកែ។
៣. វិស័យរដ្ឋបាលៈ មានការរៀបចំ និងគ្រប់គ្រងត្រឹមត្រូវតាំងពីថ្មាក់លើ រហូតដល់ថ្នាក់ក្រោម។
៤. វិស័យតុលាការៈ យុត្តិធម៌សង្គមត្រូវបានធានា។ ព្រះរាជាកាត់សេចក្តីជូនប្រជាពលរដ្ឋ។
៥. វិស័យកសិកម្មៈ មានការរីកចំរើនដោយការធ្វើទំនប់នឹក ប្រឡាយទឹកបំរើវិស័យកសិកម្ម។ ផលស្រូវត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេស។
៦. វិស័យសេដ្ឋកិច្ចៈ មានការរីកចំរើនដោយនាំទិន្នផលយកទៅលក់នៅប្រទេសក្រៅ។
៧. វិស័យវប្បធម៌ៈ មានការរីកចំរើន រហូតដល់មានសាកលវិទ្យាល័យ។
ក្រៅពីកត្តាដូចរៀបរាប់ខាងលើ នៅមានកត្តាផ្សេងៗទៀត ដែលបង្កលក្ខណៈធ្វើអោយសម័យអង្គររុងរឿងដូចជាៈ
ព្រះមហាក្សត្រសម័យអង្គរ បានប្រកាន់នយោបាយពង្រីកទឹកដីលើរដ្ឋតូចតាច ហើយចងសម្ព័ន្ធជាមួយប្រទេសធំៗ នយោបាយនេះមានលទ្ធភាពអាចប្រមូលទ្រព្យសម្បត្តិពីបណ្តារដ្ឋតូចៗ ដើម្បីក៏សាងប្រទេស។
ម្យ៉ាងទៀតសម័យអង្គរមានលក្ខណៈងាយស្រួលក្នុងការកសាងប្រទេសជាតិដោយសារទីក្រុងនៅសម័យនោះនៅចំកណ្តាលប្រទេស ហើយជនជាតិជិតខាងនៃយើងពុំទាន់មានលទ្ធភាពបង្កការរំខាន ដល់ការកសាងជាតិរបស់យើងឡើង។
ឯកសារយោង៖ វប្បធម៌ទូទៅ ដោយលោក ឡាត សង្វាត
Leave a Comment